សម្តេចហ៊ុន សែ​​នជម្រុញទៅអង្គភា​ពប្រឆាំងអំពើពុក​រលួយចាត់វិធាន​ការលើលោកគ​ង់ គាំ

បន្ទាប់​ពីរងបណ្តឹង​ពីគណបក្ស​ប្រជាជន​ខេត្តត្បូង​ឃ្មុំ​ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន​៥០ម៉ឺន​ដុល្លារ​លោក​គង់ គាំឧត្តម​ទីប្រឹក្សា​គណបក្សភ្លើងទៀន​បាន​រងនូវ​បណ្តឹង​របស់​ក្រសួងការ​បរទេស​ឲ្យលោកគង់ គាំប្រគល់ដីនិងផ្ទះ ត្រឡប់ទៅក្រសួងវិញនិងទាមទារសំណងជំងឺចិត្ត១លានដុល្លារផងដែរ។បន្ថែមពីលើបណ្តឹងទាំង២ខាងលើ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រុញទៅអង្គភាពប្រឆាំងអំពើពុករលួយឲ្យចាត់វិធានការលើលោក គង់ គាំ ពីបទក្លែងបន្លំយកផ្ទះនិងដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់សម្តេចថាដើម្បីពន្លឿនដំណើរការស្វែងរកការពិតជុំវិញការរៀបចំឯកសារបន្លំយកដីនិងផ្ទះរបស់ក្រសួងការបរទេសធ្វើជាកម្មសិទ្ធិឯកជនដែលប្រព្រឹត្តដោយលោកគង់គាំសម្តេចនាយករដ្ឋមន្ត្រីបានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីនានានៃការលួចបន្លំធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិលើដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេសនិងចាត់វិធានការបន្តតាមផ្លូវច្បាប់តាមការចាំបាច់ដោយផ្អែកលើមូលដ្ឋាននៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ។សំណេររបស់សម្តេចហ៊ុនសែនដូច្នេះគឺជាការបន្ថែមទម្ងន់ដ៏ធ្ងន់មួយទៀតបន្ទាប់ពីក្រសួងការបរទេសកម្ពុជាបានដាក់បណ្តឹងទៅតុលាការប្តឹងទាមទារដី និងផ្ទះ ដែលលោក គង់ គាំ ស្នាក់នៅសព្វថ្ងៃក្នុងសង្កាត់ទន្លេបាសាក់រាជធានីភ្នំពេញទៅឲ្យក្រសួងវិញព្រមទាំងទាមទារជំងឺចិត្តចំនួន១លានដុល្លារផងដែរ។នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង RFI កាលពីយប់ម្សិលមិញ លោក គង់ គាំ បានអះអាងថាដី និងផ្ទះរបស់លោក ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យស្នាក់នៅអំឡុងទសវត្សរ៍ឆ្នាំ៨០នោះ មានវិញ្ញាបនបត្រ ឬប្លង់កម្មសិទ្ធិសម្គាល់អចលនវត្ថុចំនួន២ដងមកហើយគឺនៅឆ្នាំ១៩៩០ និងឆ្នាំពី២០១៥។ ខណៈពេលនេះ លោកថា មេធាវីរបស់លោកកំពុងធ្វើការរឿងនេះផងដែរ។ក៏ប៉ុន្តែក្រសួងការបរទេសក៏បានស្នើសុំឲ្យតុលាការរាជធានីភ្នំពេញចេញដីកាសម្រេចរក្សាការពារ នៅលើក្បាលដីដែលមានទំហំ ៥២៩០ ម៉ែត្រការ៉េនេះ ចំនួន៨ចំណុច ក្នុងនោះមានមោឃភាពនៃកម្មសិទ្ធិរបស់សហចុងចម្លើយលើអចលនវត្ថុ (ដីនិងអគារ) ដែលចេញដោយប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ។ បង្គាប់ឱ្យសហចុងចម្លើយប្រគល់ការកាន់កាប់លើអចលនវត្ថុ (ដីនិងអគារទៅឲ្យដើមចោទឈ្មោះ ក្រសួងការបរទេសវិញនិងបង្គាប់ឲ្យលោក គង់ គាំ សងសំណងការខូចខាតចំនួន ៤ពាន់លានរៀល ឬ១លានដុល្លារទៅក្រសួងការបរទេសផងដែរ។សូមបញ្ជាក់ថានៅក្នុងលិខិតបំភ្លឺផ្ញើទៅកាន់កាសែតអនឡាញFresh Newsលោកគង់គាំក៏បានបញ្ជាក់ថាបានចូលទៅស្នាក់នៅផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេសដោយគ្រាន់ត្រឹមតែជាការជូនព័ត៌មានទៅសម្តេចហ៊ុន សែន ក្នុងឋានៈសម្តេចជារដ្ឋមន្រ្តីនាពេលនោះប៉ុណ្ណោះ ពុំមែនជាការស្នើសុំកាន់កាប់យកជាកម្មសិទ្ធិលើផ្ទះនោះទេ។ នេះបើតាមការសរសេរបន្ថែមរបស់សម្តេច ហ៊ុន សែន នៅលើហ្វេសប៊ុក។ សម្តេចថាតាមផ្លូវច្បាប់ផ្ទះនិងដីនេះនៅតែជាកម្មសិទ្ធិស្របច្បាប់របស់ក្រសួងការបរទេសដដែល ដោយពុំមានការកែប្រែឡើយហើយរាជរដ្ឋាភិបាលនឹងចាត់វិធានការតាមនីតិវិធីច្បាប់ដើម្បីទាមទារយកត្រឡប់មកវិញនូវផ្ទះនិងដីដែលជាកម្មសិទ្ធិរបស់រដ្ឋ។សូមរំលឹកដែរថាតាមការប៉ាន់ស្មានក្រៅផ្លូវការពីអ្នកជំនាញអចលនទ្រព្យដីនិងផ្ទះ ដែលលោក គង់ គាំកំពុងកាន់កាប់ពេលនេះគឺជាតំបន់លេខ១ អាចមានតម្លៃរហូតដល់រាប់សិបលានដុល្លារ។ ដីឡូដ៍ដ៏ធំមួយនេះបច្ចុប្បន្នជាទីស្នាក់ការគណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោកនិងធ្លាប់ជាទីស្នាក់ការធំរបស់គណបក្ស សម រង្ស៊ីផងដែរ។ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយខ្លះមើលឃើញថាជាយុទ្ធសាស្ត្រថ្មីរបស់គណបក្សប្រជាជន ដែលព្យាយាមបង្ក្រាបអ្នកនយោបាយជំនាន់មុនដើម្បីបើកផ្លូវឲ្យអ្នកនយោបាយជំនាន់ក្រោយដែលមិនទាន់រឹងដៃរឹងជើងរបស់ខ្លួនឡើងកាន់អំណាច។ក៏ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានទាត់ចោលការលើកឡើងដូច្នេះ។ លោកថាជាចំណាត់ការទល់នឹងអ្នកនយោបាយល្មើសច្បាប់៕RFI

លោក​គង់ គាំឧត្តម​ទីប្រឹក្សា​គណបក្សភ្លើងទៀន។រូបភាពសហការី

_______________________________________________________________________________

សេចក្តីជូនដំណឹងP EXPRESS Logistics


P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។

👉ព័ត៌មានបន្ថែម0978593132.077313276


Powered by Blogger.