នាយ​ក​រដ្ឋ​ម​ន្រ្តី​បា​ន​មានប្រសា​ស​ន៍​ថា​ជំនួយ​របស់​​ចិ​ន​ជួយ​ជំរុញ​ការ​​អ​ភិវឌ្ឍន៍​សេដ្ឋកិច្ច​​ក​ម្ពុជា

 សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែនកាលពី​ថ្ងៃ​ចន្ទបាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន​​ដែល​បាន​ផ្តល់​ជំនួយ​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជាដែល​បាន​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​យ៉ាងច្រើន​។សម្តេចបានបន្តថាវាពិបាកសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដោយគ្មានជំនួយពីប្រទេសចិន នេះបើតាមការលើកឡើងរបស់សម្តេចដោយសំដៅដល់ជំនួយរបស់ប្រទេសចិនរួមទាំងកម្ចីអនុគ្រោះក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកនិងជូសជុលកំណាត់ផ្លូវជាតិលេខ៧ពីស្គន់ដល់ខេត្តកំពង់ចាម។បើ​មិន​មែន​ចិន តើ​នរណា​នឹង​ជួយ​យើង​សាងសង់​ផ្លូវនិង​ស្ពាន? បើ​គ្មាន​ចិន​ទេ នោះនឹង​គ្មាន​វ៉ាក់សាំង​សម្រាប់​ប្រជាជន​កម្ពុជា​ទេ»។សម្តេចហ៊ុន សែន ក៏​បាន​លើក​ឡើង​អំពី​ជំនួយ​របស់​ប្រទេស​ចិន​ក្នុង​ការជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ផងដែរ។“ប្រទេសចិនបានផ្តល់ជំនួយវ៉ាក់សាំងដល់យើង និងលក់វាក្នុងតម្លៃទាប ដែលអាចឱ្យកម្ពុជាគ្រប់គ្រងជំងឺរាតត្បាតបានយ៉ាងឆាប់រហ័សនិងកាត់បន្ថយអត្រាមរណភាព។ សម្តេចបាន បន្ថែមថា មុនពេលចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ជំងឺរាតត្បាតបានបណ្តាលឱ្យមនុស្សជាង ៣.០០០ នាក់ស្លាប់ក្នុងរយៈពេលដ៏ខ្លី ដែលជារឿងគួរឲ្យសោកស្តាយ»។មិត្តភាពរវាងកម្ពុជា​និង​ចិន​គឺជាមិត្តភាពដែកថែប និង​សហគមន៍​ដែល​មាន​អនាគត​រួមគ្នា។ សម្តេចបានចង្អុលបង្ហាញថា កម្ពុជាបានសាងសង់ផ្លូវជាង ៣,០០០ គីឡូម៉ែត្រ និងស្ពានចំនួន៩ ក្រោមជំនួយរបស់ប្រទេសចិន ហើយផ្លូវរាប់រយគីឡូម៉ែត្រផ្សេងទៀតក៏កំពុងត្រូវបានសាងសង់ផងដែរ៕​ ECNS.cn/KhmerTimes

សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីកនិងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ចាប់ពីរង្វល់មូលស្គន់ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម។ 

_______________________________________________________________________________

សេចក្តីជូនដំណឹងP EXPRESS Logistics

P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។

👉ព័ត៌មានបន្ថែម0978593132.077313276


Powered by Blogger.