គណប​ក្ស​ភ្លើងទៀនទា​ម​ទារឲ្យដោះលែ​ងលោក​​ថាច់ សេដ្ឋាដោ​យឥតលក្ខខណ្ឌ

ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ចាប់ខ្លួន​លោក ថាច់ សេដ្ឋា​គណបក្ស​ភ្លើងទៀន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយថ្កោលទោសនិង​ស្នើឲ្យដោះលែង​លោក ​ថាច់ សេដ្ឋា ​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ដោយ​ឥតលក្ខខណ្ឌ។ ​តាមដីកា​បង្គាប់​របស់​តុលាការ​ លោក ថាច់ សេដ្ឋា ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រុងភ្នំពេញ​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី១៦ ​ខែមករា​ម្សិលមិញ ​ក្រោមបទចោទ«​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរបាន​»ឬចេញ​សែក​ដោយ​គ្មាន​សាច់​ប្រាក់​កាលពីឆ្នាំ ​២០១៩។​ក្រោយចាប់ខ្លួនលោក ថាច់ សេដ្ឋា គណបក្សភ្លើងទៀននិងស្ថាប័នអយ្យការបានឆ្លងឆ្លើយគ្នា បញ្ជាក់ពីហេតុផលរៀងៗខ្លួន ដោយគណបក្សភ្លើងទៀនបានថ្កោលទោស និងទាមទារឲ្យដោះលែងលោក ថាច់ សេដ្ឋា ដោយឥតលក្ខខណ្ឌ និងមើលឃើញថាការចាប់ខ្លួន និងឃុំខ្លួនលោក ថាច់ សេដ្ឋា ដែលជាអនុប្រធានគណបក្សភ្លើងទៀនថាជារឿងនយោបាយនិងជារូបភាពគំរាមកំហែងដើម្បីបំបាក់ស្មារតីពលរដ្ឋខ្មែរ មិនឲ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងធ្វើឲ្យបរិយាកាសនយោបាយមានភាពអាប់អួរមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ។ក៏ប៉ុន្តែស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗដែរ ដោយមានការរៀបរាប់ថា ការឃាត់ខ្លួនលោក ថាច់ សេដ្ឋា គឺដោយសារជនត្រូវចោទ ថាច់ សេដ្ឋាខកខានមិនបានចូលខ្លួនបំភ្លឺតាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន២លើក របស់ចៅក្រមស៊ើបសួរ ជុំវិញបទចោទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានឬការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន ០៥សន្លឹក ប្រព្រឹត្តនៅភ្នំពេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ជាការកត់សម្គាល់ ការចាប់ឃាត់ខ្លួនមេដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំងពេលនេះ ធ្វើឡើងតែបន្មានម៉ោងប៉ុណ្ណោះ ក្រោយគណបក្សភ្លើងទៀនចេញសេចក្តីថ្លែងការណ៍មួយដោយស្នើឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធបញ្ឈប់នូវរាល់ការគំរាមកំហែងគ្រប់រូបភាពមកលើគណបក្សភ្លើងទៀន និងសង្គមស៊ីវិល ដើម្បីធានាបាននូវការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅពេលខាងមុខ។ គណបក្សភ្លើងទៀន ក៏នឹងពិចារណាដែរពីការចូលរួមបោះឆ្នោតជាតិឆ្នាំ២០២៣នេះ ប្រសិនបើការគំរាមកំហែងនៅតែបន្តកើតមាន។នៅក្នុងសន្និសីទកាសែតរបស់គណបក្សភ្លើងទៀននៅព្រឹកថ្ងៃអង្គារនេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានបញ្ជាក់ថាគណៈកម្មការនាយកគណបក្សភ្លើងទៀន នឹងជួបប្រជុំគ្នានៅរសៀលនេះ ដើម្បីបានដឹងពីយោបល់គ្រប់គ្នា ក្នុងនោះក៏នឹងជជែកពីការសម្រេចចិត្តរបស់គណបក្សភ្លើងទៀន ក្នុងការចូលរួមបោះឆ្នោតជាតិឆ្នាំ២០២៣នេះដែរ។បញ្ហានេះ លោកបណ្ឌិត សេង សារី អ្នកសិក្សាស្រាវជ្រាវនយោបាយ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា មិនដឹងថាអ្នកណាជាគោលដៅបន្ត ដែលនឹងត្រូវចាត់ការក្រៅសង្វៀនមុនការបោះឆ្នោតនោះទេ? តែលោកផ្តល់យោបល់ថា ភ្លើងទៀនដាច់ខាតកុំរត់ចោលសង្វៀនបោះឆ្នោតឱ្យសោះ ដោយលោកប្រាប់ឲ្យមើលមេរៀន ២០១៧-២០១៨។ក៏ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធរាល់ការចោទប្រកាន់របស់គណបក្សភ្លើងទៀន។ លើសពីនេះ លោកថាជាចំណាត់ការផ្លូវច្បាប់ដែលគណបក្សប្រជាជនមានសិទ្ធិប្តឹង បន្ទាប់ពីគណបក្សប្រឆាំងបានធ្វើការវាយប្រហារប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនជារៀងដរាបមក។សូមរំលឹកថាក្រៅពីលោក ថាច់ សេដ្ឋា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនម្នាក់ទៀត បានបាត់បង់ដីធ្លី ក្រោយរងបណ្តឹងគណបក្សប្រជាជន ហើយលោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្ស ក៏បានរងនូវបណ្តឹងតុលាការដែរ ទីបំផុតដីនិងផ្ទះរដ្ឋ ដែលលោកធ្លាប់រស់នៅអស់ពេល៤ទសវត្សរ៍ ត្រូវលោកប្រគល់ឲ្យក្រសួងការបរទេសវិញ ហើយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ចប់ការប្តឹងផ្តល់ដែរ៕RFI

លោក ​ថាច់ សេដ្ឋា ​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​។រូបភាពKhmerTimes_

_______________________________________________________________________

សេចក្តីជូនដំណឹងP EXPRESS Logistics

P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។

👉ព័ត៌មានបន្ថែម0978593132.077313276

Powered by Blogger.