សម្តេ​ចក្រឡាហោមស​​ខេងជំរុញឱ្យភាគី​ពាក់ព័ន្ធរួមសហ​ការគ្នាថែរក្សាសម្បត្តិបេ​តិកភណ្ឌ

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ស្ថិតនៅក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះថា ដើម្បីពង្រឹងប្រសិទ្ធភាពនិងភាពរលូននៃកិច្ចសហការការងារ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីបានជំរុញឱ្យអាជ្ញាធរខេត្តសៀមរាប អង្គភាពនគរបាលការពារបេតិកភណ្ឌ ត្រូវបន្តសហការ ជិតស្និទ្ធជាមួយអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការថែរក្សា ការពារបេតិកភណ្ឌជាតិ ក្នុងរមណីយ ដ្ឋានអង្គរ និងខេត្តសៀមរាប ជាពិសេសកិច្ចការស្រាវជ្រាវ និងអនុវត្តន៍វិធានការឱ្យបានជា ដាច់ខាតក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់អំពើល្មើសច្បាប់ ការបំផ្លិចបំផ្លាញ ការជីក កកាយវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ការលួចលាក់ប្លន់ការទិញលក់និងការដឹកជញ្ជូនបេតិកភណ្ឌសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្តដែលជាភារកិច្ចចម្បងរបស់ខ្លួន។អង្គភាពនគរបាលការពារបេតិកភណ្ឌ ត្រូវពិនិត្យ រៀបចំកំណត់ទីតាំងឈរជើងការ ពារអាទិភាពជាថ្មី និងការចល័តយាមល្បាតជាអចិន្ត្រៃយ៍ ជាពិសេសនៅពេលយប់ តាមចំណុចសំខាន់ៗនៃតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ពាក់ព័ន្ធផ្សេងទៀត។ ត្រូវបង្កើនការ អប់រំពង្រឹងសីលធម៌ វិន័យកងកម្លាំងនិងមនសិការវិជ្ជាជីវៈស្រឡាញ់បេតិកភណ្ឌវប្បធម៌ជាតិ សំដៅបង្ការ និងកាត់បន្ថយឱ្យបានដាច់ខាតនូវអំពើអនាធិបតេយ្យនានា ក្នុងតំបន់រមណីយ ដ្ឋានអង្គរ និងតំបន់ផ្សេងៗ ទៀតតាមរយៈការអនុវត្តនូវវិន័យច្បាស់លាស់ព្រមទាំង វិធានការច្បាប់នានាប្រកបដោយតម្លាភាព និងយុត្តិធម៌ជាដាច់ខាត។លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ទីតាំងថ្មីនៃអង្គភាពនគរបាល ការពារបេតិកភណ្ឌប្រចាំតំបន់អង្គរនេះត្រូវ បានសង់ឡើងនៅ លើដីទំហំជិត២ហិកតា ដោយប្រើប្រាស់ថវិកាប្រមាណជាង ៧ពាន់ពាន់លានរៀល (សរុបចំនួន ៧,១៩៨,០០០,០០០៛ ប្រាំពីរប៊ីលាន មួយរយកៅសិបប្រាំបីលានរៀលគត់) ដែល ថវិកានេះបានមកពីមូលនិធិអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរ ឆ្នាំ២០១៨ នៃអាជ្ញាធរជាតិអប្សរា។លោកស្រីបន្តថា សំណង់នេះ គឺជាសមិទ្ធផលសំខាន់មួយទៀត កើតចេញពីកិច្ចខិតខំ ប្រឹងប្រែងរួមគ្នា រវាងអាជ្ញាធរជាតិអប្សរា និងអង្គភាពនគរបាលការពារបេតិកភណ្ឌក្រោម ការគាំទ្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរដែនដីខេត្តសៀមរាប ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងក្រសួង/ស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀត ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋាន អង្គរដោយចីរភាពសំដៅកែលម្អឡើងវិញ និងពង្រីកទេសភាពបៃតង ដើម្បីលើកតម្លៃបន្ថែមដល់ភាពលេចធ្លោជាសកលនៃ រមណីយដ្ឋានអង្គរ៕


________________________________________________________________________

សេចក្តីជូនដំណឹងP EXPRESS Logistics

P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។

👉ព័ត៌មានបន្ថែម0978593132.077313276

Powered by Blogger.