ពិតជាខ្លាំងមែន! វិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ មានសិស្សនិទ្ទេសA ១៨នាក់វារដាច់គេ

 វិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីសៀលថ្ងៃទីថ្ងៃទី ២២ ធ្នូ ឆ្នាំ ២០២២ ម្សិញមិញ ចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានសិស្សទទួលបាននិទ្ទេសA ចំនួន១៨នាក់ច្រើន ច្រើនវារដាច់វិទ្យាល័យដទៃៗទៀតទូទាំងខេត្ត ពិតជាខ្លាំងមែនទែន។

តាមរយៈផេករបស់វិទ្យាល័យ ហ៊ុន សែន សេរីភាព បានឱ្យដឹងថា សិស្សនិទ្ទេសA សរុបចំនួន១៨នាក់ ក្នុងស្រី ៧នាក់ ។ សរុបជារួម សម្រាប់វិទ្យាល័យផ្ទាល់មានសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំ២០២២នេះសរុប ៥៣៣នាក់ ស្រី ៣០១នាក់ ដោយទទួលបាន និទ្ទេសA ១៨នាក់ និទ្ទេសB ៦១នាក់ និទ្ទេសC ១២៦នាក់ និទ្ទេសD ១៦៥នាក់ និទ្ទេសE ១៦៣នាក់ ៕



Powered by Blogger.