​ប្រធានាធិបតី​ចិន​ទី១ ដែល​មក​ទស្សនកិច្ច​មក​កម្ពុជា​បាន​ទទួល​មរណភាព

ប្រធានាធិបតី​ចិន​ទី១ ដែល​មក​ទស្សនកិច្ច​មក​កាន់​កម្ពុជា​ លោក ជាំង ហ្សេមីន បាន​ទទួល​មរណភាព​ហើយ​នៅ​ក្នុង​ថ្ងៃ​ពុធ​នេះ។ លោក​បាន​ចែកឋាន​ក្នុង​ជន្មាយុ ៩៦ឆ្នាំ។

លោក ជាំង បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ចិន​ចាប់​ពី​ឆ្នាំ១៩៩៣ ដល់​ឆ្នាំ២០០៣ ពោល​គឺ​ចំ​ពេល​ដែល​ស្រុក​ចិន​បើក​ប្រទេស និង​រកស៊ី​ជាមួយ​ពិភពលោក​ពេញ​ទំហឹង។

ជា​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ផង​ដែរ ក្នុង​ជំនាន់​របស់​លោក​ ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា​ចាប់​ផ្ដើម​មាន​ភាព​ស៊ី​ជម្រៅ ដោយ​ក្នុង​នោះ​ដែរ លោក​បាន​មក​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​មក​កាន់​កម្ពុជា​នៅ​ឆ្នាំ២០០០។

លោក​ជា​ប្រធានាធិបតី​ទី១ របស់​ចិន​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​ស្រុក​ខ្មែរ។ នៅ​មុន​ជំនាន់​លោក ក៏​ធ្លាប់​មាន​មេដឹកនាំ​កំពូល​ៗ​ចិន​មក​កាន់​កម្ពុជា​ជំនាន់​សម្ដេច​សីហនុ ដែល​រួម​មាន​ លោក​នាយករដ្ឋមន្ត្រី​ចិន ជូ អេនឡាយ (១៩៥៧ និង​១៩៦០) និង​លោក​ប្រធាន​រដ្ឋ​ចិន លី ចៅជី (១៩៦៣)៕

https://youtu.be/oCjQ4G_1TLM


Powered by Blogger.