លោក Zelenskiy ប្តេជ្ញា​បណ្តេញ​រុស្ស៊ី​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​ទាំងអស់​

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បានមក​ដល់ទី​ក្រុង Kherson កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ស្វាគមន៍​នូវ​ភាព​រីករាយ​ក្នុង​ទីក្រុង​ទើប​រំដោះ​បាន​នាពេល​ថ្មីៗ​នេះ ខណៈ​ប្រជាជន​ក្នុង​តំបន់​បាន​ប្រមូល​ផ្តុំគ្នា​លើក​ទង់​ជាតិ​អ៊ុយ​ក្រែ​ន​។

​ទីក្រុង Kherson គឺជា​របស់​អ៊ុយ​ក្រែ​ន​ជា​រៀងរហូត វា​ជា​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​គ្រប់ពេលវេលា​។ ការ​រំដោះ​បានមក​វិញ​ទីក្រុង Kherson គឺជា​ជ័យជម្នះ​ដ៏​ធំ​បំផុត​ដែល​កងទ័ព​អ៊ុយ​ក្រែ​ន​បានទទួល​រហូត​មក​ដល់ពេលនេះ ហើយ​លោក Zelenskiy បាន​ប្តេជ្ញាបណ្តេញ​រុស្ស៊ី​ចេញពី​ទឹកដី​ដែល​ត្រូវបាន​ចូលមក​កាន់កាប់​ទាំងអស់​។ យើង​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​សន្តិភាព ហើយ​យើង​គោរព​ច្បាប់ ​និង​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​ទាំងអស់ ប៉ុន្តែ​បច្ចុប្បន្ននេះ​យើង​កំពុងនិយាយ​អំពី​ប្រទេស​របស់​យើង​ ដែល​យើង​កំពុង​ប្រយុទ្ធប្រឆាំង​ការឈ្លានពាន​របស់​រុស្ស៊ី។​ ​អមដោយ​អង្គរក្ស​ប្រដាប់អាវុធ លោក Zelenskiy បាន​និយាយ​ទៅកាន់​ក្រុម​ទាហាន​ថា ពួកគេបានបង្ហាញ​ថា ​វា​មិនអាច​ទៅរួច​ទេ​ក្នុងការ​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​ស្លាប់ មុនពេល​មានការ​គោរព​យ៉ាង​ស្ងៀមស្ងាត់​ដល់​កងទ័ព​ដែល​បាន​ស្លាប់ ​ក្នុងអំឡុងពេល​ប្រយុទ្ធ​។

ទាហាន​រុស្ស៊ី​បាន​បន្សល់ទុក​ក្នុង​ទីក្រុង​មួយ​នេះ​នូវ​គំនរ​បាក់បែក​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវបាន​បំផ្លាញ ហើយ​ផ្លូវ​នានា​ពេញ​ដោយ​គ្រាប់មីន​។ យោងតាម​មន្ត្រី​អ៊ុយ​ក្រែ​ន​ក្នុង​តំបន់​កាន់កាប់​ដោយ​ប្រទេស​រុស្ស៊ី​និយាយថា ស្ពាន​តែមួយគត់​ដែល​ត​ភ្ជាប់​ទីក្រុង ​Kherson ​ទៅកាន់​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​ត្រូវបាន​បំផ្លាញ​។ លោក Zelenskiy និយាយថា មុននេះ​អ៊ុយ​ក្រែ​ន​បាន​ប្រមូល​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​យ៉ាងហោច​ណាស់ ៤០០​ករណីដែល​ត្រូវបាន​ប្រព្រឹត្ត​ដោយ​ទាហាន​រុស្ស៊ី ​ក្នុងអំឡុងពេល​ចូលកាន់​កាប់​តំបន់​របស់​ពួកគេ រួមទាំង​ការសម្លាប់ និង​ការចាប់​ពង្រត់​៕

Powered by Blogger.