ផ្ទុះ​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​នៅ​ចិន ​បន្ទាប់ពី​​ទារក​ម្នាក់​ស្លា​.​ប់​ក្រោយ​គ្រូពេទ្យ​បដិសេធ​ព្យាបាល

ទារក​ម្នាក់​បាន​ស្លា​.​ប់​នៅ​ក្នុង​ប្រទេស​ចិន​ដោយសារ​តែ​មិន​ទទួល​បានការ​ព្យាបាល ដោយសារ​ការ​រឹត​បន្តឹង​វិធានការ​កូ​វី​ដ ១៩ បង្ក​ឱ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​លើ​អ៊ី​ន​ធឺ​ណេ​ត​នៅ​ក្នុង​ប្រទេស​ចិន​។

ការ​ខឹងសម្បារ​កើតឡើង បន្ទាប់​ពី​បុរស​ម្នាក់​នៅ​ក្នុង​ទីក្រុង Zhengzhou និយាយ​ថា ក្រុម​គ្រូពេទ្យ​បដិសេធ​មើល​កូនស្រី​អាយុ ៤​ខែ​របស់​គាត់​ដែល​មាន​បញ្ហា​ក្អួត និង​រាគ​។

ទារក​នោះ​បាន​ស្លា​.​ប់​។ ការ​ស៊ើបអង្កេត​កំពុង​ដំណើរការ​។

ដំណឹង​ដ៏​សោកសៅ​នេះ​បាន​កើតឡើង​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ជា​ច្រើន​អំពី​ប្រជាជន​លំបាក​ក្នុង​ការ​ទទួល​បាន​សេវាកម្ម​ថែ​ទាំង​សុខភាព ដោយសារ​គោលនយោបាយ​សូន្យ​​កូ​វី​ដ​ដ៏​តឹង​របស់​ចិន​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ជា​ច្រើន​បាន​រាយការណ៍​ពី​របៀប​ដែល​លោក Li Baoliang និង​កូនស្រី​អាយុ ៤​ខែ​របស់​គាត់​ត្រូវ​គេ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​សណ្ឋាគារ​ស្ថិត​ក្នុង​ទីក្រុង Zhengzhou នៅ​ថ្ងៃ​ទី ១២ ខែ​វិ​ច្ឆិ​កា បន្ទាប់​ពី​ភរិយា​របស់​លោក​ធ្វើតេស្ត​មាន​កូ​វី​ដ​។

រយៈពេល ២​ថ្ងៃ​បន្ទាប់ លោក​បាន​និយាយ​ថា កូនស្រី​របស់​គាត់​មាន​អាកា​រៈ​មិន​ស្រួល និង​មិន​ហូប​អាហារ​។

លោក​បាន​តេ​ហៅ​ឡានពេទ្យ​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​គ្រូពេទ្យ​តម្រូវ​ឱ្យ​សណ្ឋាគារ​ធ្វើតេស្ត​មុន​ពេល​យល់ព្រម​ជួប​ពួក​គេ​។ នៅ​ពេល​កូនស្រី​របស់​កូន​តេស្ត​មិន​មាន​កូ​វី​ដ​នោះ​ទេ បុគ្គលិក​ពេទ្យ​បដិសេធ​មិន​ពិនិត្យ​កូន​របស់​គាត់ ដោយ​ហេតុផល​ថា​នាង​មិន​ឈឺ​ធ្ងន់​។

នៅ​ពេល​អាកា​រៈ​របស់​កូនស្រី​កាន់តែ​ធ្ងន់ គាត់​បាន​តេ​ហៅ​ឡាន​សង្គ្រោះ​បន្ទាន់​ទី ២​នៅ​ពេល​ល្ងាច​។ ប៉ុន្តែ​ឡានពេទ្យ​មិន​ដឹក​ពួក​គាត់​ទៅ​មន្ទីរពេទ្យ​ជិត​នោះ​ទេ បែរជា​ដឹក​ទៅ​មន្ទីរពេទ្យ​ផ្សេង​នៅ​ក្នុង​ទីក្រុង Dengfeng ដែល​មាន​ចំងាយ​ជិត ១០០​គីឡូម៉ែត្រ​ពី​ទីក្រុង Zhengzhou​។

នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់ លោក Li Baoliang និយាយ​ថា​កម្តៅ​របស់​កូនស្រី​គាត់​ធ្លាប់​ចុះ​យ៉ាង​ខ្លាំង និង​នាង​បាន​ស្លា​.​ប់​។

លោក​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ចិន Sina Weibo ដូច្នេះ​ថា «នៅ​ពេល​ខ្ញុំ​បានលឺ​ដំណឹង​នេះ ខ្ញុំ​មិន​អាច​ទទួលយក​វា​បាន​នោះ​ទេ​»​។

បច្ចុប្បន្ន លោក និង​ភរិយា​កំពុង​ត្រូវ​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​នៅ​មន្ទីរពេទ្យ Dengfeng ហើយ​សាកស​.​ពកូន​ស្រី​អ្នក​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​កន្លែង​រក្សា​សាកស​.​ព​។

គណៈកម្មការ​សុខភាព​ក្រុង Zhengzhou បាន​និយាយ​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​៕ 

Powered by Blogger.