មន្ត្រីជាន់ខ្ពស់រូបណាខ្លះ ដែលអមសម្ដេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ កាលពីព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ បានអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ លើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាផ្លូវការ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។ ពិធីបើកកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអាស៊ាន និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធជាច្រើនរូបទៀត។

តើមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជារូបណាខ្លះ ដែលអមសម្ដេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ? បើតាមរូបភាព បានបង្ហាញថា មានមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលអង្គុយអមសម្ដេចតេជោ ហ៊ុន សែន ចូលរួមប្រជុំរួមមាន៖

១.លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

២.លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

៣.លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

៤.លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

៥.លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនាគតអគ្គលេខាធិការថ្មីរបស់អាស៊ាន

៦.លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

៧.លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

៨.លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី

៩.​លោក​នាយ​ឧត្តម​សេនីយ៍ ​នាង ​ផាត​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពា​រជាតិ​

១០. លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

១១. លោក សុខ ស៊ីផាន់ណា ទីប្រឹក្សា​ជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា, និងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

សូមជម្រាបថា ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ លើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។ នៅថ្ងៃនេះ គឺជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំ ហើយអ្នកតាមដានស្ថានការណ៍នយោបាយជាតិ-អន្តរជាតិ បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជា បានរៀបចំយ៉ាងល្អ និងប្រកបដោយជោគជ័យ សម្រាប់កិច្ចប្រជុំនេះ៕


Powered by Blogger.