អង្គភាពសារព័ត៌មាន ReadNewsTV នាំយកមូលនិធិ អង្គភាព ចូលរួម ជាមួយ លោក ខែម ជាតិ អធិការរង ស្រុកម៉ាឡៃ និងក្រុមការងារ ស.ស.យ.ក ស្រុកម៉ាឡៃ ជួយដល់ ក្មេងប្រុសកំព្រាឪពុក-ម្តាយ ដែលរស់នៅជាមួយ ជីដូនចាស់ជរា

លោក ខែម ជាតិ អធិការរង ស្រុកម៉ាឡៃ និងក្រុមការងារ ស.ស.យ.ក ប្រចាំឃុំអូរស្រឡៅ និងឃុំម៉ាឡៃនាំយកមូលនិធិ សប្បុរសជន និង មូលនិធិ អង្គភាពសារព័ត៌មាន ReadNewsTV ជូនដល់ ក្មេងប្រុសកំព្រាឪពុក-ម្តាយ ដែលរស់នៅជាមួយ ជីដូនចាស់ជរា ។


ខេត្តបន្ទាយមានជ័យ: នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២ លោក ខែម ជាតិ អធិការរង ស្រុកម៉ាឡៃ និងក្រុមការងារ ស.ស.យ.ក ប្រចាំឃុំអូរស្រឡៅ និងឃុំម៉ាឡៃ បានដឹកនាំចុះយកអំណោយដែលបានមូលនិធិ ពីសប្បុរសជន និងមូលនិធិ អង្គភាពសារព័ត៌មាន ReadNewsTV ដែលមាន លោក ភូ
សោភ័ណ្ឌ គឺជា ចាងហ្វាងការផ្សាយ ព្រមទាំងសហការីទាំងអស់ ក្នុងអង្គភាព ក៏បានចូលរួមថវិការបន្តិចបន្តួច រួមទាំងថ្នាក់ដឹកនាំ អជ្ញាធរ មូលដ្ឋាន បានចូលរួមយ៉ាងច្រើនផងដែរ។

សូមបញ្ជាក់ផងដែរថា៖ កុមារ៉ា ខាងលើ ជាក្មេងកំព្រាឪពុក-មា្តយ បានរស់នៅជាមួយដូនចាស់ មានជីវភាព ខ្វះខាត ។
ដោយមានការយកចិត្តពីលោក ខែម ជាតិ អធិការរង ស្រុកម៉ាឡៃ លោក បានបង្កើតមូលនិធិមួយ
សម្រាប់ជួយទ្រទ្រង់ ដល់សកម្មភាព មនុស្សធម៌ ដែលមើលជាក់ស្តែង ពីការខ្វះខាត ក្នុងមូលដ្ឋានផ្ទាល់ ។
អំណោយឧបត្ថម្ភរួមមាន: កង់១ គ្រឿង អង្ករ២៥ គីឡូ ម៉ី១កេះ ប្រេងឆា១ដប ត្រីខ ១យួរ ទឹកត្រី៤ដប ថវិការ ៣៥ ម៉ឺនរៀល។ ហើយលោក ខែម សុជាតិ ក៏បានណែនាំ អោយកុមារា កំសត់ម្នាក់នោះ ទៅចុះឈ្មោះ ចូលរៀននឹងគេផងដែរ។
Powered by Blogger.