ថៃចាប់អ្នកនេសាទវៀតណាមក្នុងដែនទឹករបស់ខ្លួន
នាវាកងទ័ពជើងទឹកថៃស្ទាក់ចាប់បានទូកនេសាទវៀតណាមមួយគ្រឿង និងអ្នកនេសាទចំនួន៥នាក់នៅក្នុងខេត្ត Songkhla ពីបទនេសាទឈ្លើងសមុទ្រ (Sea cucumber) នៅក្នុងទឹកដីរបស់ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី ១៥ តុលានេះ ។
ទូកនេសាទ និងអ្នកនេសាទវៀតណាម ៥នាក់ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់មូលដ្ឋានទ័ពជើងទឹកនៃខេត្ត Songkla ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ពួកគេទាំងនោះត្រូវបានចោទប្រកាន់ពីបទនេសាទខុសច្បាប់ក្នុងដែនទឹកថៃ ឃុបឃិតគ្នាបើកទូកនេសាទដោយគ្មានការអនុញ្ញាត និងបទល្មើសពាក់ព័ន្ធផ្សេងៗទៀត។
សូមបញ្ជាក់ថា ឈ្លើងសមុទ្រគឺជាអាហារសមុទ្រកំពុងពេញនិយម និងមានតម្លៃថ្លៃ ដោយវាមានតម្លៃចម្លោះពី ៣០ ទៅ ៨០ដុល្លារក្នុងមួយគីឡូក្រាម៕ (យោងតាមប្រភព៖ Bangkok Post)
Post a Comment