ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បន្តយកអំណោយសម្តេចតេជោ​និងសម្តេចប៊ុន​រ៉ានី​ ជូនប្រជាពលរដ្ឋរងការលំបាកដោយសារជំនន់ទឹកភ្លៀងចំនួន១៦៨គ្រួសារ​នៅស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ

ថ្ងៃ​ទី៥​ ខែតុលា​ ឆ្នាំ​២០២២​នេះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​អមដោយក្រុមការងារបានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយសារជំនន់ទឹកភ្លៀង ចំនួន១៦៨គ្រួសារ​ នៅឃុំចំណោម​ និងឃុំបត់ត្រង់ ស្រុកមង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ ។



ក្នុងនាមប្រធានក្រុមការងារ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងថា​ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ តែងតែយកចិត្តទុកដាក់អំពីទុក្ខលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាល:ទេស:​ ពិសេសការលំបាកនៃជំងឺកូវីដ-១៩​ និងការលំបាកនៃជំនន់ទឹកភ្លៀងនាពេលនេះ​ ដែលតំរូវឱ្យយេីងទាំងអស់គ្នាត្រូវតែរួមគ្នាដោះស្រាយផ្តល់នូវស្បៀង និងថ្នាំពេទ្យ និងត្រៀមមធ្យោបាយនានាដេីម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព​ណែនាំគាត់ពីវិធានប្រុងប្រយ័ត្ន​ សង្រ្គោះបឋម​ អនាម័យរក្សាសុខភាព​នានានិងត្រៀមលក្ខណជួយវិស័យសេដ្ឋកិច្ចគ្រួសារពួកគាត់ពេលទឹកស្រកចុះទៅវិញ។



ក្នុងឱកាសនោះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងបន្តដោយបានសម្តែងនូវការចូលរួមសោកស្តាយ​ចំពោះក្រុមគ្រួសារដែលបាត់បង់ទ្រព្យសម្បត្តិនិងសមានទុក្ខក្រៀមក្រំចំពោះក្រុមគ្រួសារដែលបាត់បង់សមាជិកគ្រួសារដោយសារជំនន់ទឹកភ្លៀង។ 





ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បាននាំអំណោយរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ​ចែកជូន ដេីម្បីសម្រាលនូវការលំបាក:

១.ប្រជាពលរដ្ឋ​ចំនួនសរុប១៦៨គ្រួសារនៅឃុំចំណោម​ និងឃុំបត់ត្រង់​ ដោយក្នុង០១គ្រួសារៗទទួលបាន​អង្ករ ១០គីឡូក្រាម មី១កេស ត្រី ខ៥កំប៉ុង ទឹកសុីអុីវ ៣ដប ទឹកត្រី ៣ដប មុង ១ សារុង១ ថវិកា ២មុឺនរៀល

២.ជូនគ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់៥គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០មុឺនរៀល។

៣​.​ នគរបាល​ កងរាជអាវុធហត្ថ​ ទាហាន ប្រជាការពារភូមិ កងពលលេខ៥១ ក្រុមគ្រូពេទ្យក្នុង១អង្គភាព/ក្រុម​ថវិកា៥០មុឺនរៀល

៤.ឧបត្ថម្ភសាលាស្រុក ១លានរៀល 

៥. យុវជនសសយក ១០មុឺនរៀល

៦.ទូកងឈ្មោះមង្គលបូរីមានជ័យបារីនាយកសន្តិភាព​ ១លានរៀល

៧. ប្រគេនបច្ច័យវត្តចំណោម១លានរៀល ទឹកត្រី ៣យួរ ទឹកសុីអុីវ ៣យួរ ត្រីខ ៣កេស អង្ករ ១០០គីឡូ ។

៨.កុមារតូចៗ​ ថវិកា១លានរៀលផងដែរ។




Powered by Blogger.