សម្តេចតេជោ ៖ ខ្ញុំអាចធ្វើនាយករដ្ឋមន្ត្រី១០ឆ្នាំទៀត

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​សម្តេច​អាច​ធ្វើ​នាយក​រដ្ឋមន្ត្រី​១០​ឆ្នាំ​ទៀត ហើយ​មិនមែន​ឈប់​ថ្ងៃនេះ ឬ​ថ្ងៃស្អែក​នោះ​ទេ តែ​នៅ​ពេល​ឈប់​ទៅ ក៏​នៅ​ជា​មេដឹកនាំ​សំខាន់​ខាង​នយោបាយ​របស់​គណបក្សកាន់អំណាច​។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​៣,២០០​គ្រួសារ ដែល​ជា​អ្នក​ស្ម័គ្រចិត្ត​រើ​លំនៅ​ឋាន​ចេញពី​រមណីយដ្ឋាន​អង្គរ​ទៅ​រស់នៅ​តំបន់​ពាក់​ស្នែង​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២២​ថា សម្តេច​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​រឿង​បញ្ហា​ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​អង្គរ​។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​មិន​បណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​យើង​រស់នៅ​ដោយ​គ្មាន​គុណ​អាស្រ័យ​នោះ​ទេ ដូច្នេះ​ហើយ​បានជា​ខ្ញុំ​ដាក់​ចេញ​គោលនយោបាយ បើ​ទោះបីជា​គោលនយោបាយ​នេះ​វា​មិន​អនុវត្ត​នៅ​ក្នុង​ក្រប​ខណ្ឌ​របស់ខ្ញុំ​ដឹង​នាំ​ដោយសា​«…»​អឺ​ខ្ញុំ​អាច​ធ្វើ​នាយក​រដ្ឋមន្ត្រី​១០​ឆ្នាំ​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ទេ​! ហើយ​ខ្ញុំ​មិនមែន​ឈប់​ថ្ងៃ​ហ្នឹង ឬ​ថ្ងៃស្អែក​ដែរ​»​។

សម្តេច​បាន​គូសបញ្ជាក់​ទៀត​ថា​៖«​បើ​ខ្ញុំ​ដាក់​ចាកចេញ​ក៏​គង់​មាន​អ្នក​បន្តវេន​គេ​មក​កាន់​អំ​ណា​បន្ត​អនុវត្ត​ហើយ​ខ្ញុំ​ក៏​នៅ​ជា​មេដឹកនាំ​យ៉ាង​សំខាន់​ដែល​គ្រប់គ្រង​ខាង​នយោបាយ​ទៅ​លើ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ការពារ​ប្រទេស​ជាតិ​ក្នុង​ខណៈ​ជា​ប្រធាន​គណបក្សកាន់អំណាច​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​សម្តែង​ក្តី​សង្ឃឹមថា សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​ឆ្នោត​បន្ត​ទៀត​ហើយ​សង្ឃឹមថា ប្រជាជន​នឹង​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន ដើម្បី​កាន់​អំណាច​បន្ត​ទៀត​។

តាម​រយៈ​ការ​សម្តែង​ក្តី​សង្ឃឹម​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ លើក​ឡើង​ថា នឹង​មាន​អ្នក​វា​.​យ​ប្រហារ​សម្តេច​ថា ឃោសនាបោះឆ្នោត​មុន​ការ​កំណត់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។​ប៉ុន្តែ​នេះ​ជា​សិទ្ធិ​និយាយ​ស្តី​របស់ខ្ញុំ​ដោយសារ​អ្នក​ដទៃ​ក៏​ចេះ​តែ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​ដូច្នេះ​សម្តេច​ក៏​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​។

សម្តេច​លើក​ឡើង​ថា តាម​រយៈ​ប័ណ្ណ​ក្រីក្រ​ដែល​សម្តេច​ដាក់​ចេញ​នៅ​តំបន់​រុន​តា​ឯក និង​តំបន់​ពាក់​ស្នែង​រយៈពេល​១០​ឆ្នាំ ដូច្នេះ​ជោគ​វេស​នា​ជាមួយ​គ្នា​។​សម្តេច​បញ្ជាក់​ថា ៖«​អ្នក​រៀបចំ​ឲ្យ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​ហ៊ុន សែន ទាល់​បោះ​ឆ្នោត​ឲ្យ​អ្នក​ដ៏​ទៃ​ដូច​ជា​មិន​សម​«…»​ចំណុច​នេះ​បក្ស​ដទៃ​គេ និង​និយាយ​លោក ហ៊ុន សែន ឆ្លៀត​ឃោសនាបោះឆ្នោត​ជា​មិន​ខាន​។​ប៉ុន្តែ​ចំណុច​នេះ​យើង​និយាយ​ពី​ឡូ​ស៊ិ​ក​ជា​យើង​បៅដោះ​ម្តាយ​ហើយ​ស​ម្លា​.​ប់​ម្តាយ​ហើយ​ទៅ​យក​អ្នក​ដទៃ​ទៅ​វិញ​»៕

Powered by Blogger.