អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញបើកសម្ភោធស្តងពិពណ៌បង្ហាញផលិតផល "ភូមិមួយផលិតផលមួយ” អបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ

អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញបើកសម្ភោធស្តងពិពណ៌បង្ហាញផលិតផល "ភូមិមួយផលិតផលមួយ” អបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ 

ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញ​កាត់ខ្សែបូ និងទស្សនាការតាំងបង្ហាញផលិតផល "ភូមិមួយផលិតផលមួយ” អបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២២​ នៅសួនមានជ័យ​ ល្ងាចថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ​២០២២ ។

ការតាំងពិពណ៌នេះការមានការចូលរួមទស្សនាកម្សាន្តសប្បាយយ៉ាងច្រើនកុះករពីសំណាងពុកម៉ែបងប្អូនប្រជាពលរដ្ឋ មហាជន យុវជន មកពីជនបទចុងកាត់មាត់ញច ដោយរក្សាបាននូវសន្តិសុខសុវត្ថិភាព។ឯកឧត្តម អ៊ុំ បានសម្តែងនូវការអបអរសាទរ និងថ្លែងការអរគុណដល់អាជីវករ ម្ចាស់សិប្បកម្ម ផលិតកម្មដែលបាននាំយកផលិតផលរបស់ខ្លួនដាក់តាំងបង្ហាញ និងលក់ជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ៕

Powered by Blogger.