ចាប់ខ្លួន​បាន​ហើយ ចិន​មួយ​ក្រុម​ជិះ​រថយន្ត​ទំនើប​ៗ​​បាញ់​រះ​ចូល​ខុន​ដូ រួច​បាច​ក្រដាស​រូប​គំ​រា​ម​

ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់ នៅ​ក្នុង​ចំណោម​បក្សពួក​ចំនួន​៥​នាក់ (២​នាក់​កំពុង​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​) កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២២ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រាជធានី​ភ្នំពេញ ចាប់​បញ្ជូន​ទៅ​តុលា​ការ ពាក់ព័ន្ធ​ករណី​បាញ់​រះ​ចូល​ខុន​ដូ THE SKY LINE ស្ថិត​នៅ​ក្នុង​ខណ្ឌ​៧​មក​រា ទាំង​កណ្តាលរាត្រី ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ប៉ុនប៉ង​ឃា​.​ត​កម្ម​។

ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​នោះ រួម​មាន ៖ ១- ឈ្មោះ HUAN KUAN KAI ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​។ ២- ឈ្មោះ TRAN QUANG TUNG ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​វៀតណាម​។ ៣- ឈ្មោះ HOANG QUAN LONG ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម​។ ៤- ឈ្មោះ LIAO PO HAO ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​។ ៥- ឈ្មោះ LIN YAO HSIANG ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​។

សំណុំរឿង​ខាងលើ​នេះ បាន​ស្ថិត​នៅ​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ​។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ព្រំដែន​បា​វិត​ខេត្តស្វាយរៀង ខណៈ​ពេល​ពួក​គេ​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា ក្នុង​គោលដៅ​ប្រញាប់ប្រញាល់​បម្រុង​លោ​.​ត​ឆ័​ត្រ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាញ់​រះ​នៅ​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២២ នោះ​។ នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥ នាក់​ខាងលើ​សុទ្ធតែ​រង​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​សម្រាក​ព្យាបាល​ចំនួន​២​នាក់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​៣​នាក់​ទៀត​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​.​សូ​វៀត​។ ក្នុង​នោះ​៣​នាក់​រង​របួស​ពួក​គេ​បាន​ធូរស្រាល ទើបត្រូវ​សមត្ថកិច្ច​នាំ​ទៅ​តុលាការ ដើម្បី​យក​សួរនាំ យក​ចម្លើយ​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ឃា​.​ត​កម្ម និង​ឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​បើក​សវនាការ​ផ្ត​ន្ទ​ទោស ចំណែក​២​នាក់​ទៀត​របួស​នៅ​ធ្ងន់ធ្ងរ​បន្ត​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​។

សូម​រម្លឹក​ថា កន្លង​ទៅ មាន​ជនជាតិ​ចិន​មួយ​ក្រុម​បើករថយន្ត​ចំនួន​២​គ្រឿង​បណ្តើរគ្នា រួច​ដក​កាំ ភ្លើ​.​ង​ខ្លី​បាញ់​រះ​សំដៅ​ទៅ​កន្លែង​ផ្តល់​ព័ត៌មាន​របស់​ខុន​ដូ​មួយ​កន្លែង រួច​ក៏​បើករថយន្ត​គេចខ្លួន​បាត់ ដោយ​បន្សល់​ទុក​ក្រដាស​រូបថត​ដែល​មាន​ពាក្យពេចន៍​គំ​រា​.​ម​កំហែង​ជា​ច្រើន​សន្លឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ចុះ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ខាង​មុខ​អគារ​ខុន​ដូ «Theskyline» តាម​បណ្ដោយ​ផ្លូវ​១៣៤ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា​។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​បានឃើញ​ជនជាតិ​ចិន​មួយ​ក្រុម បើកបរ​រថយន្ដ​ចំនួន​២​គ្រឿង ដោយ​១​គ្រឿង​ម៉ាក ALPHARD និង​១​គ្រឿង​ទៀត មិន​ចាំ​ម៉ាក ជា​ប្រភេទ​ពីរ​បាំង ដែល​រថយន្ដ​ទាំង​ពីរ​គ្រឿង​នោះ គឺ​បិទ​ស្លាក​លេខ​ជិតឈឹង និង​បាន​បើក​តាម​បណ្តោយ​ផ្លូវ​១៣៤ ទិស​ដៅ​ពី​លិចទៅ​កើត​។ លុះ​មក​ដល់​មុខ​ខុន​ដូ «​ស្កា​យ​ឡាយ​» ស្រាប់តែ​ជនជាតិ​ចិន​ម្នាក់ ក្នុង​ចំណោម​​ជា​ច្រើន​នាក់ ដែល​អង្គុយ​នៅ​ក្នុង​រថយន្ត​នោះ​បាន​ដក​កាំ​ភ្លើ​.​ង​ខ្លី​បាញ់​សំដៅ​ទៅ​កន្លែង​ផ្តល់​ព័ត៌មាន​របស់​ខុន​ដូ​ជា​ច្រើន​គ្រា​.​ប់ បណ្តាល​ឲ្យ​ត្រូវ​កញ្ចក់​ទ្វារ​ចំនួន​២ ផ្ទាំង​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ជនជាតិ​ចិន​មួយ​ក្រុម​នោះ ក៏​បាន​បាច​ក្រដាស​ជា​ច្រើន​សន្លឹក​ចេញពី​ក្នុង​រថយន្ត​ខ្ទាត​រាយ​ប៉ាយ​ពេញ​ផ្លូវ រួច​ក៏​នាំ​គ្នា​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ក្រោយមក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ និង​បាន​ប្រមូល​ក្រដាស​ដែល​បន្សល់​ទុក​ពី​ក្រុម​ជនសង្ស័យ ដែល​ជា​ក្រដាស​មាន​រូបថត​មនុស្ស​ប្រុស​ស្រី​៥​ទៅ​៦​នាក់ និង​បាន​សរសេរ​ជា​អក្សរ​ចិន អក្សរ​វៀតណាម និង​អក្សរ​ខ្មែរ​ថា «​ប្រយ័ត្ន​នៅ​តាម​ផ្លូវ​» ហើយ​សមត្ថកិច្ច​ក៏​បាន​ប្រមូល​សំបក​គ្រា​.​ប់​ចំនួន​១៦​គ្រា​.​ប់​ទុកជា​វត្ថុ​តាង ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល​ថ្លើមពាសមេឃ ហ៊ាន​ជិះ​រថយន្ត​មក​បាញ់​រះ​ទាំង​កណ្តាល​ទីក្រុង​នោះ​។

Powered by Blogger.