ថ្នាក់ដឹកនាំ សារព័ត៌មាន Read News TV ចូលរួមបុណ្យកាន់បិណ្ឌវេនទី១៣ និងចែកសម្ភារៈសិក្សាជូនសិស្សានុសិស្ស ចំនួន១៧០នាក់ នៅវត្តទួលព្រះភ្នៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


នៅព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក ភូ សោភ័ណ ចាងហ្វាង ការផ្សាយ សារព័ត៌មាន Read News TV និង ក្រុមគ្រួសារ ព្រមទាំងសហការី បានអញ្ជើញនាំយកទេយ្យ

ទាន និងសម្ភារៈសិក្សា ប្រគេនដល់ព្រះសង្ឃ និង ចែកជូន សិស្សានុសិស្ស ចំនួន១៧០នាក់ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តទួលព្រះភ្នៅខណ្ឌសីមារាម ស្ថិត ក្នុង ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។



ទេយ្យទាន បច្ច័យ ប្រគេនដល់ព្រះសង្ឃ នាឱកាសនោះ រួមមាន ៖ បច្ច័យ ចំនួន ៨០ ម៉ឺនរៀល និង សម្ភារៈសិក្សា

រួមមាន ៖ សៀវភៅ ១ក្បាល . ប៊ិច ១ដេីម . ខ្មៅដៃ ១ដេីមជ័រលុប ១ . បន្ទាត់ ១ . មី ២កញ្ចប់ ក្នុងម្នាក់ៗ សម្រាប់ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត និង សម្រាប់លេីកទឹកចិត្ត ប្អូនៗសិស្សានុសិស្ស ផងដែរ ។





ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌសូមជូនពរបុណ្យកុសលដល់បងប្អូនទាំងអស់គ្នាសូមប្រកបដោយជោគជ័យ និងទទួលបាននូវពុទ្ធពរទាំង ៤ ប្រកា គឺ : អាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាតឡើយ និងសូមឧទ្ទិសបុណ្យកុសលជូនបុព្វការីជន មានមាតាបិតា ញាតិកាទាំង ៧ សន្ដាន ដែលបានចែកដ្ឋានទៅសូមមកទទួលយកផលបុណ្យ ទាំងអស់គ្នា។

Powered by Blogger.