អគ្គិភ័យដ៏ធំបានឆាបឆេះអគារកប់ពពកកម្ពស់ ២០០ម៉ែត្រនៅក្នុងទីក្រុង Changsha នៃខេត្ត Hunan ភាគខាងត្បូងប្រទេសចិននៅល្ងាចថ្ងៃសុក្រនេះ បណ្តាលឲ្យមនុស្សស្លាប់ និងរបួស

ទស្សន៍រដ្ឋចិន CCTV បានចុះផ្សាយថា អគាររាប់សិបជាន់នៃអគារទូរគមនាគមន៍ចិនដែលមានកម្ពស់ ៤២ជាន់ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យមានផ្សែងយ៉ាងក្រាស់ភាយចេញទៅលើមេឃ។



នាយកដ្ឋានពន្លត់អគ្គិភ័យរបស់ខេត្ត Hunan បានឱ្យដឹងថា អគ្គិភ័យបានរលត់វិញហើយ ប៉ុន្តែគេមិនទាន់ដឹងថាមានមនុស្សប៉ុន្មាននាក់ស្លា.ប់ និងរបួសនោះទេ។



រថយន្តពន្លត់អគ្គិភ័យចំនួន ៣៦គ្រឿង និងអ្នកពន្លត់អគ្គិភ័យចំនួន ២៨០នាក់ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់កន្លែងកើតហេតុ។

នាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា ការស៊ើបអង្កេតបឋមបានបង្ហាញថា ជញ្ជាំងខាងក្រៅរបស់អគារបានឆាបឆេះ។

នាយកដ្ឋាននេះបន្ថែមថា “ពេលនេះ ភ្លើងត្រូវបានពន្លត់ហើយ ហើយមិនមានស្លា.ប់ ឬរបួសត្រូវបានរកឃើញនោះទេ”៕

Powered by Blogger.