រឿងដែលគួរធ្វើ និងមិនគួរធ្វើដាច់ខាតពេលជួបហេតុការណ៍ឡានធ្លាក់ទឹក ដើម្បីផុតពីគ្រោះថ្នាក់ដល់ជីវិតបើសិនជារថយន្តអ្នកធ្លាក់ចូលក្នុងទឹក ខាងក្រោមនេះ ជារឿងដែលអ្នកគួរធ្វើ នឹងរឿងដែលអ្នកមិនគួរធ្វើដើម្បីសង្គ្រោះជីវិតរបស់អ្នក រួមទាំងអ្នកដំណើរ៖
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo3YUWfk9qpP1NVo1Mq5bZ938BCC6pNvnjhN1n0yHx_vsmIjQfh3MQzLuLO3rJ5YNenODmp-1MylbqfZKg2SOwKvg0xEO0D5wbhizzqz02leSzBoXXePBxSTISR7qICGlknWDpqx6IMOasL_uhY7JOwxw-lmyK4OTHa-SUyqT_Nia50eZI0q8-NR7H/w648-h365/307763605_202479935539152_3619305894356611882_n.jpg)
រឿងដែលគួរធ្វើ៖
![✅](https://static.xx.fbcdn.net/images/emoji.php/v9/tba/1.5/16/2705.png)

![➡️](https://static.xx.fbcdn.net/images/emoji.php/v9/t25/1.5/16/27a1.png)
ត្រូវតាំងអារម្មណ៍ឲ្យល្អ កុំស្លន់ស្លោរ
![➡️](https://static.xx.fbcdn.net/images/emoji.php/v9/t25/1.5/16/27a1.png)
បើកភ្លើងចង្កៀងឲ្យអស់ដើម្បីឲ្យអ្នកដទៃអាចឃើញ និងហៅភ្នាក់ងារសង្គ្រោះ
![➡️](https://static.xx.fbcdn.net/images/emoji.php/v9/t25/1.5/16/27a1.png)
ដោះខ្សែក្រវាត់សុវត្ថិភាពចេញ
![➡️](https://static.xx.fbcdn.net/images/emoji.php/v9/t25/1.5/16/27a1.png)
បើកសោររថយន្តឲ្យហើយ
![➡️](https://static.xx.fbcdn.net/images/emoji.php/v9/t25/1.5/16/27a1.png)
ដោះខោអាវក្រៅដែលជក់ទឹកចេញឲ្យហើយ
![➡️](https://static.xx.fbcdn.net/images/emoji.php/v9/t25/1.5/16/27a1.png)
ទម្លាក់កញ្ចក់បង្អួច មុនពេលដែលវាលេចចូលបាត់ទៅក្នុងទឹក
![➡️](https://static.xx.fbcdn.net/images/emoji.php/v9/t25/1.5/16/27a1.png)
បើកញ្ចក់ទម្លាក់មិនបានអ្នកត្រូវបើកទ្វារ។ ប៉ុន្តែ ត្រូវចាំថាទាល់តែទឹកចូលពេញរថយន្ត ទើបសម្ពាធខាងក្នុងនិងក្រៅវាស្មើគ្នា និងអាចបើកទ្វារបាន។
![➡️](https://static.xx.fbcdn.net/images/emoji.php/v9/t25/1.5/16/27a1.png)
បើទូរសព្ទនៅដំណើរការ គួរតេរកជំនួយឲ្យបានលឿន
រឿងដែលមិនគួរធ្វើ៖
![➡️](https://static.xx.fbcdn.net/images/emoji.php/v9/t25/1.5/16/27a1.png)
កុំភ័យស្លន់ស្លោ
![➡️](https://static.xx.fbcdn.net/images/emoji.php/v9/t25/1.5/16/27a1.png)
កុំប្រើកម្លាំងដើម្បីបើកទ្វារពេលលិចចូលទៅក្នុងទឹក ព្រោះសម្ពាធពីខាងក្រៅនឹងរុញច្រានមិនឲ្យបើកទ្វារឡានបានឡើយ។
![➡️](https://static.xx.fbcdn.net/images/emoji.php/v9/t25/1.5/16/27a1.png)
កុំអង្គុយស្ងៀមលើកៅអី ត្រូវត្រៀមចេញតាមកញ្ចក់ ឬក៏ទ្វារឲ្យហើយ
![➡️](https://static.xx.fbcdn.net/images/emoji.php/v9/t25/1.5/16/27a1.png)
កុំព្យាយាមវាយបំបែកកញ្ចក់ពេលឡានលិចចូលក្រោមទឹកហើយ ព្រោះបើសម្ពាធនៅខាងក្រៅខ្លាំងពេលយើងវាបំបែកកញ្ចក់វាអាចឲ្យកម្លាំងទឹកបុកមកខ្ទេចកញ្ចក់ ខ្ទាតបំណែកស្រួចត្រូវមនុស្សក្នុងរថយន្ត។
![➡️](https://static.xx.fbcdn.net/images/emoji.php/v9/t25/1.5/16/27a1.png)
ពេលចេញពីឡានបានហើយមិនត្រូវនៅជិតវាទៀតទេ
![➡️](https://static.xx.fbcdn.net/images/emoji.php/v9/t25/1.5/16/27a1.png)
បើសិនជាឡានរបស់អ្នកលិចក្នុងទឹករាក់អាចឲ្យអ្នកជាន់លើដំបូលបាន អ្នកត្រូវប្រញាប់ចេញពីរថយន្តភ្លាម ព្រោះឡានអាចរអិលធ្វើឲ្យអ្នកដួលមានរបួសបាន។ ម៉្យាងទៀត កម្ពស់ទឹកអាចឡើងចុះលឿនខុសពីការស្មាន ពិសេសនារដូវវស្សានេះតែម្ដង អាចបង្កឲ្យមានគ្រោះថ្នាក់បាន ៕
Post a Comment