ភ្ញៀវទេសចរជាតិ និងបរទេសមកកម្រាន្តនៅតាមបណ្ដារមណីដ្ឋានខេត្តកែបក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមាន៣៣,១៦៨នាក់
បងប្អូនភ្ញៀវទេសចរជាតិ និងបរទេស បានអញ្ចើញមកសម្រាកលម្ហែកម្រាន្តនៅតាមបណ្ដារមណីដ្ឋាននានាទូទាំងខេត្តកែប ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ(បិណ្ឌ១៤) និងខួបលើកទី២៩ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នេះមានចំនួន៣៣,១៦៨នាក់។នេះបើយោងតាមផេកមន្ទីរព័ត៌មានខេត្តកែប។
ក្នុងនោះ ភ្ញៀវជាតិចំនួន៣២,៩៨៥នាក់ និងភ្ញៀវទេសចរបរទេសចំនួន ១៨៣នាក់ សម្រាប់រថយន្តសរុបមានចំនួន ៣,២៨៧គ្រឿង ក្នុងនោះរថយន្តតូចចំនួន ២,១៥៦ គ្រឿង រថយន្ដមធ្យមចំនួន ១,០៩៦គ្រឿង និងរថយន្តធំចំនួន ៣៥គ្រឿង៕
Post a Comment