កម្លាំងចម្រុះនិងអាជ្ញាធរមូលដ្ឋានសូមបន្តធ្វើការល្បាតនិងបង្កាបបទល្មើសក្នុងរដូវបិទនេសាទ
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នេះលោកចេងឡៃអភិបាលនៃគណៈអភិបាលស្ដីទីខេត្តពោធិ៍សាត់និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទប់ស្ងាត់និងបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់បានដឹកនាំអាជ្ញាធរមូលដ្ឋានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលលើការងារនេសាទនៅលើផ្ទៃទឹកបឹងទន្លេសាបក្នុងភូមិសាស្ត្រកំពង់ធូលឃុំអន្សាហ៍ចំបក់ស្រុកក្រគរនៅខេត្តពោធិ៍សាត់ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ខណៈបទល្មើសមានការថយចុះច្រើនដែលជាការឆ្លើយតបតាមអនុសាសន៍និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងរដូវបិទនេសាទគ្រាដែលទឹកទន្លេសាបកំពង់មានការហក់ឡើងផងដែរ ។
លោកចេងឡៃអភិបាលនៃគណៈអភិបាលស្ដីទីខេត្តពោធិ៍សាត់និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់បានបញ្ជាក់ថាក្នុងកិច្ចប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលជលផលនាថ្ងៃទី ៨ កញ្ញា ២០២២ នេះជាលទ្ធផលពុំមានប្រទះឃើញបទល្មើសអ្វីដែលគួរឲ្យកត់សម្គាល់នោះឡើយ។ពោលគឺដោយសារតែប្រជានេសាទបានពីការអប់រំណែនាំលើលិខិតបទដ្ឋានគតិយុត្តិនានាដែលពាក់ព័ន្ធលើវិស័យជលផលដែលក្រុមការងារបានចុះផ្សព្វផ្សាយអប់រំជាបន្តបន្ទាប់។ក្រោយប្រមុខរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជាបានដាក់ចេញនូវបញ្ជាយ៉ាងដាច់ខាតដល់អភិបាលខេត្តនិងមន្ត្រីពាក់ព័ន្ធរួមទាំងកងកម្លាំងប្រដាប់អាវុធត្រូវរួមគ្នាធ្វើការបង្ក្រាបឲ្យអស់នូវបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាបផងដែរ ។
លោកចេងឡៃបានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាមុនបទបញ្ជារបស់សម្ដេចតេជោពិតណាស់បទល្មើសនេសាទមានការកើតឡើងយ៉ាងអាណាធិបតេយ្យលើផ្ទៃបឹងទន្លេសាប។ជាក់ស្ដែងដូចចាប់ពីចំណុចកំពុងធ្វើឃុំអន្សារកំបកស្រុកក្រគរខេត្តពោធិ៍សាត់រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំងដែលនេះគឺដោយសារតែការខ្វះចន្លោះមួយចំនួនឬអាចនិយាយបានថាប្រជាពលរដ្ឋចំណេះដឹងនៅមានកម្រិតសមត្ថភាពមានចំនួនតិចហើយមធ្យោបាយសម្រាប់ការបង្ក្រាបនោះមិនសមស្របសមត្ថកិច្ចមានចំនួនតិចតួច។
អភិបាលខេត្តស្ដីទីបានថ្លែងនូវការកោតសរសើរ។និងវាយតម្លៃខ្ពស់ដល់កងកម្លាំងដែលមានសមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធដែលចូលរួមសហការគ្នាបង្ក្រាបបទល្មើសនេសាទដែលកើតមានឡើង។ ពីច្រើនទៅតិច និងពីតិចបំផុតទៅគ្មានដើម្បីឲ្យត្រីមានការកើនឡើងជាប្រយោជន៍ដល់សង្គមជាតិនិងប្រជាពលរដ្ឋដែលធ្វើការនេសាទជាលក្ខណៈគ្រួសារ។
អភិបាលខេត្តស្ដីទីបានធ្វើការណែនាំដ៏កម្លាំងចម្រុះនិងអាជ្ញាធរមូលដ្ឋានសូមបន្តធ្វើការល្បាតនិងបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវឲ្យទទួលបាននូវលទ្ធផលល្អប្រសើរពិសេសក្នុងរដូវបិទនេសាទនេះតែម្តង ៕
Post a Comment