ប៉ូលិស​ក្រុងភ្នំពេញ ចាប់ខ្លួន​វៀតណាម​៤​នាក់ ករណី​ចាប់​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់

 ជនសង្ស័យ​ចំនួន​៤​នាក់ ពាក់ព័ន្ធ​ករណី​ចាប់​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម ដើម្បី​ជំរិត​ទារប្រាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១៧​និង​០០​នាទី ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​សណ្ឋាគារ​ហ្វែ​រី​លែ​ន ផ្លូវ​លេខ​១៤១ ភូមិ​៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។


បើ​យោង​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ង្វៀ​ង ដុ​ង​ហា​យ ភេទ​ប្រុស មាន​អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​វៀតណាម ។

ចំណែកឯ​ជនសង្ស័យ ត្រូវ​ឃាត់ខ្លួន​ចំនួន​៤​នាក់ រួម​មាន ៖
១-​ជនសង្ស័យ​ឈ្មោះ TRAN TINHUY ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម
២-​ឈ្មោះ NGUYEN VAN VO ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​វៀតណាម
៣-​ឈ្មោះ LUONG VON THET ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម
៤-​ឈ្មោះ VO HONG QUAN ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម (​និង​ជា​មេខ្លោង​) ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កម្លាំង​ការិយាល័យ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕


Powered by Blogger.