ជនបរទេស និងខ្មែរជាង ១០០នាក់​ ដែលប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន​ ល្បែងស៊ីសង​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់

កម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះឆ្មក់បង្រ្គាបកន្លែងលួចលាក់ ប្រេីប្រាស់គ្រឿងញៀន ក្រវី(ថ្នាំK) ដែលមានយីហោ ML កាលពីវេលាម៉ោង ០១:០០យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ១០៥ ប្រឡាយលូបឹងត្របែក ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។



លោក​ សាន​ សុខសីហា​ អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ​ ឲ្យដឹងថា​ ការចាប់ខ្លួនក្នុងករណីនេះ​ មានជនជាតិបរទេស​ និងជនជាតិខ្មែរសរុបប្រមាណជាង ១០០នាក់​ ដែលកំពុងប្រមូលម្តុំគ្នា​ លួចលាក់ប្រើប្រាស់គ្រឿងញៀនល្បែងស៊ីសង​ និងមានប្រើប្រាស់អាវុធខុសច្បាប់ផងដែរ។ ពួកគេទាំងជាង​ ១០០នាក់​ ត្រូវបានបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ​ ធ្វើតេស្តរកសារធាតុញៀន​ និងកំពុងសាកសួរ​ រួច​បន្ត​នីតិវិធីទៅតាមផ្លូវច្បាប់៕






Powered by Blogger.