សម្តេចធិ​ប​តីហ៊ុន ម៉ាណែត៖គោ​លនយោបាយគណបក្សប្រជាជ​នក​ម្ពុជា​គឺអ​នុវ​ត្តជា​ក់​ស្ដែងជា​ជាងការដើរសន្យាភូត​ភរ

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​អះ​អាងថា គោលនយោបាយគណបក្សប្រជាជនក​ម្ពុជា​គឺអ​នុវ​ត្តជា​ក់​ស្ដែងជា​ជា​ង​កា​រ​ដើ​រស​ន្យា​ ភូតភរ មុនបោះឆ្នោតផ្សេង ក្រោយបោះឆ្នោតផ្សឹងគឺអនុវត្ត​ជា​ក់ស្ដែ​ងឱ្យ​ប្រជា​ព​ល​រ​ដ្ឋឃើញលទ្ធផលច្បាស់លាស់តែម្ដង។

ថ្លែងក្នុងពិធី​ជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកបាទី ខេត្តតាកែវ​នៅ​ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី បានប្រាប់គណបក្សដទៃថា បើចង់​​ដឹ​ង​ខ្លាំ​ងឬខ្សោយរៀបគោលនយោបាយឱ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រទៅដឹងហើយ។សម្តេចធិបតី បានមានប្រសាសន៍ថា«ចឹងនរណាថាអីថាទៅ បើចង់ខ្លាំងចេ​ញគោ​ល​ន​យោ​បាយខ្លួនឯងឱ្យប្រជាជន គោល​ន​យោ​បា​យ​យើ​ង​ពេលបោះឆ្នោត យើង​មក​ស​ន្យា​ប​ង្ហា​ញ​ប្រ​ជាពលរដ្ឋចប់យើងធ្វើ ហើយប្រ​ជាព​លរ​ដ្ឋ​បា​នប្រា​ប់ហើ​យថា ​៩០​ភាគ​រយ​ជាង​នៃអ្ន​ក​ចុះ​ឈ្មោះ​នៅតាកែវ និង៨៦,​៦ភា​គ​រ​យ​បា​ន​បោះឆ្នោ​ត​ជូ​នគណបក្សប្រជាជនកម្ពុជា​ផ្ដល់ឱ​កាស​ឱ្យ​​គ​ណប​ក្ស​ប្រជា​ជន​បន្ត​ដឹក​នាំ ឱ្យ​ខ្ញុំ​មា​ន​ឱកាសដឹ​ក​នាំ​បន្តពីសម្ដេចតេជោដើម្បីប្រជាពលរដ្ឋ បា​​នន័យថា ជាសារមួយច្បាស់ណាស់ថា ៨៦,៦ភាគរយនៃ​ប្រជា​ពលរដ្ឋខេត្តតាកែវ ​បា​ន​ជឿ​ទុ​ក​​ចិត្ត បានឃើញលទ្ធផលជាក់ស្ដែ​ងពី​គោល​នយោ​បាយ​រប​ស់​គ​ណ​ប​ក្សប្រជាជនកម្ពុជា ហើ​យ​ចង់បន្តឱ្យគណបក្សប្រជាជននៅ​បន្តរុ​ញនាវា​នេះដើ​ម្បីផ​ល​ប្រ​យោ​ជន៍​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ទៀ​ត​​​»។សម្តេចធិបតី បានមានប្រសាសន៍ទៀតថា «បើសារច្បាស់ប៉ុណ្ណឹងហើយតើយើងដូរ​ទៅណា ​នេះ​​​​ជាកា​រពិ​ត​​ យើងមានតែការប្ដេជ្ញាចិត្តបន្ថែម យើ​ងនិងពង្រីកសមិទ្ធផលបន្ថែ​មទៅ​តា​ម​ទិ​ស​ដៅ​​នៃគោលន​យោ​បា​យ នេះជាការសន្យា យើ​ងមិនអាចសន្យាដាក់គោ​ល​ន​យោ​បា​យ​​​​ មួយ​ប្រា​ប់​​អ្នកបោះឆ្នោតអីចេះ មុនបោះឆ្នោតអីចេះ ដល់ពេល​ច​ប់ភរ​ចេញអាផ្សេ​ងអីអត់ទេ អ​ត់​ទា​ក់​ម៉ូ​យ​ទេ ហើយភរទេ អានឹងគេហៅថា សម្លាប់ខ្លួនឯង និយាយចេះធ្វើចុះ គ​ណ​ប​ក្ស​ប្រ​ជា​ជ​នកម្ពុជា មិនសន្យាថា អ៊ីចេះ ​អីចុះទេ»៕AKP

Powered by Blogger.