សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពង្រឹងសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ ដើម្បីផ្ដល់អត្ថប្រយោជន៍លើកកម្ពស់សុខុមាលភាពនិងភាពរុងរឿងនៃមនុស្សជំនាន់ក្រោយ។
 |
|
ថ្លែងក្នុងឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងសន្និសីទ អង្គការសហប្រជាជាតិស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាពនិងការកៀរគរគ្រប់តួអង្គដើម្បីរក្សានិងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា មហាសមុទ្រ គឺជាកំណប់ទ្រព្យរួមរបស់យើង ជាបេះដូងពណ៌ខៀវនៃភពផែនដីរបស់យើងជាប្រភពនៃអាហារ ថាមពល និងទឹក ដែលផ្តល់នូវជីវភាព និងអត្ថប្រយោជន៍សេដ្ឋកិច្ចដល់គ្រប់ជាតិសាសន៍។ មហាសមុទ្រ គ្រប់គ្រងអាកាសធាតុ និងបង្កើតអុកស៊ីសែនដែលយើងដកដង្ហើម និងជាមូលដ្ឋានគ្រឹះនៃជីវចម្រុះដ៏សម្បូរបែបនៃភពផែនដីរបស់យើង។ មហាសមុទ្រមានសារៈសំខាន់ចំពោះសុខុមាលភាពនិងភាពរុងរឿងនៃមនុស្សជំនាន់ក្រោយ។ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍ពិភពលោក, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រទេសកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងការគំរាមកំហែងដល់មហាសមុទ្រពិភពលោក៖ការកើនឡើងកម្រិតទឹកសមុទ្រការហូរច្រោះតាមឆ្នេរសមុទ្រនិងការបំពុលប្លាស្ទីកដែលរីករាលដាលការថយចុះយ៉ាងឆាប់រហ័សនៃជីវចម្រុះសមុទ្រ និងការកេងប្រវ័ញ្ចធនធានសមុទ្ររបស់យើងហួសប្រមាណ។ បញ្ហាប្រឈមទាំងនេះទាមទារឱ្យមានសកម្មភាពជាបន្ទាន់ និងការសម្រេចចិត្ត ក៏ដូចជាកិច្ចសហការដែលមិនផ្លាស់ប្តូរ។ជាមួយគ្នានេះ សម្តេចបវរធិបតី បន្ដថា កម្ពុជាបានផ្តោតលើសសរស្តម្ភជាមូលដ្ឋានចំនួនបី៖ ស្អាត បៃតង និងនិរន្តរភាព ដែលរួមចំណែកយ៉ាងសំខាន់ដល់សុខភាពនៃប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់យើង និងការការពាររយៈពេលវែងរបស់វា៕RNK/AKP
Post a Comment