នាយក​រដ្ឋមន្ត្រីកម្ពុជា៖ចិន​គឺជាអ្នកដឹកនាំកំ​​ណើនសេដ្ឋកិច្ចដ៏សំខាន់​របស់ពិភពលោក

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ប្រទេសចិនគឺជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក ។ដូច្នេះនៅពេលដែលចិនផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

ថ្លែងបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ចនិងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចហ៊ុន ម៉ាណែត បានឲ្យដឹងថា ការរាតត្បាតជំងឺកូវីដ១៩បានបង្កើតជាបញ្ហាប្រឈមសម្រាប់ប្រទេសជាច្រើន។ប៉ុន្តែទន្ទឹមនេះក៏បានពន្លឿនបរិវត្តកម្មឌីជីថលនៅគ្រប់វិស័យ នៃសេដ្ឋកិច្ចពិភពលោក ។ខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលរងផលប៉ះពាល់ ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ, ហើយគំរូធុរកិច្ចត្រូវបានកែសម្រួល និងរៀបចំសាជាថ្មី។សេដ្ឋកិច្ចឌីជីថលបានបង្កើតកាលានុវត្តភាពសម្រាប់ធុរកិច្ចនិងការវិនិយោគថ្មី ដែលមិនធ្លាប់មានពីមុនមក។សម្តេចធិបតី បានបន្ដថាឆ្នាំនេះគឺជាខួបលើកទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនហើយប្រទេសចិនបានព្យាករណ៍ថាការអភិវឌ្ឍគុណភាពខ្ពស់របស់ចិនក្នុងរយៈពេលមធ្យមទៅវែងនឹងត្រូវបានជំរុញដោយ«កម្លាំងផលិតភាពថ្មី» ដូចជា បញ្ញាសិប្បនិម្មិត (AI), សេដ្ឋកិច្ចឌីជីថល, មនុស្សយន្ត, សេដ្ឋកិច្ចរយៈកម្ពស់ទាប (ឧ. ដ្រូន), វត្ថុធាតុដើមផលិតថ្មី និង ឧស្សាហកម្មនវានុវត្តន៍ផ្សេងទៀត។ជាមួយគ្នានោះដែរសម្តេច បានបញ្ជាក់ថា៖«ប្រទេសចិនគឺជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក។ដូច្នេះនៅពេលដែលចិនផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ខ្ញុំជឿជាក់ថាតំបន់ទាំងមូលពិតជាទទួលបានផលប្រយោជន៍ ពីការតម្រង់ទិសគោលនយោបាយបែបនេះដែរ»៕AKP

Powered by Blogger.