ប្រមុខរដ្ឋាភិបា​លកម្ពុជាផ្ញើ​សារ​​អបអរ​និង​ជូនពរ​​បុណ្យចូលឆ្នាំ​ចិន​

 ​សម្តេចនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ជូនពរ​ដល់​ប្រជាជន​ចិន​ ​និង​ប្រជាជន​កម្ពុជា​ជាប់​ខ្សែស្រឡាយ​ចិន​ ​ខណៈ​ដែល​ពួកគេ​ត្រៀម​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​។​ក្នុង​សារ​ផ្ញើ​ជូន​លោក​ ​ពុង​ ​ឃា​វ​សែ​ ​ប្រធាន​សហ​ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា​ សម្តេចធិបតីហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ថ្លែង​ថា​ ​ប្រជាជន​កម្ពុជា​ ​និង​ចិន​ ​តែងតែ​នៅ​ជាមួយគ្នា​គ្រប់​កាលៈទេសៈ​ ​តាំងពី​សម័យ​បុរាណកាល​មក​។​សម្តេចធិបតីបាន​មានប្រសាសន៍ថា​ “​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ចិន​ ​ឆ្នាំ​នាគ​ ​នា​ពេល​ខាងមុខ​ ​ក្នុងនាម​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា​​ខ្ញុំ​សូម​ចូលរួម​អប​អរសាទរ​ ​និង​ចូលរួម​សប្បាយរីករាយ​ជាមួយ​ប្រជាជន​ចិន​ ​និង​ប្រជាជន​ខ្មែរ​ជាប់​ខ្សែស្រឡាយ​ចិន​ទាំងអស់​ ​ដែល​តែងតែ​រួមសុខទុក្ខ​ជាមួយគ្នា​តាំងពី​សម័យ​បុរាណ​មក​។​

សម្តេចបាន​បន្ថែម​ថា​ “​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សហ​ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា​ ​ប្រជាជន​ចិន​ ​និង​ប្រជាជន​ខ្មែរ​ជាប់​ខ្សែស្រឡាយ​ចិន​ទាំងអស់​ ​នៅ​ជុំវិញ​ពិភពលោក​ ​ដែល​បាន​ចូល​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​និង​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​”​។​មេដឹកនាំ​កម្ពុជា​ក៏បាន​លើកទឹកចិត្ត​ពួកគេ​ឱ្យ​បន្ត​គាំទ្រ​គោល​នយោបាយ​អភិវឌ្ឍន៍​របស់​កម្ពុជា​ ​និង​រួមចំណែក​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​។​ទោះបីជា​វា​មិនមែន​ជា​ថ្ងៃឈប់​សម្រាក​បុណ្យជាតិ​ ​នៅ​កម្ពុជា​ក៏ដោយ​ ​ក៏​ពិធី​បុណ្យចូលឆ្នាំ​ចិន​ ​ត្រូវ​បាន​ប្រារព្ធ​យ៉ាង​ទូលំទូលាយ​ ​ដោយសារតែ​សាលារៀន​ ​ក្រុមហ៊ុន​ ​និង​ស្ថាប័ន​មួយ​ចំនួន​ត្រូវ​បាន​បិទ​ក្នុង​ឱកាស​នេះ​។​លោក​ ​គី​ ​សេរី​វ​ឌ្ឍន៍ ​អគ្គនាយក​វិទ្យាស្ថាន​សិក្សា​ចិន​ ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​ពិធី​បុណ្យចូលឆ្នាំ​ចិន​ ​មានការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយសារ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាងប្រទេស​ ​និង​ប្រជាជន​ទាំងពីរ​។​លោក​បាន​ប្រាប់​សារ​ព័ត៌មាន​X​in​h​u​a​ថា​ “​ប្រជាជន​កម្ពុជា​ភាគច្រើន​ ​ជាពិសេស​អ្នក​រស់នៅ​ក្នុង​ទីក្រុង​រីករាយ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ចិន​ ​ពីព្រោះ​ពួកគេ​ជឿ​ថា​ការ​ប្រារព្ធ​ពិធី​នេះ​នឹង​នាំមក​នូវ​សំណាងល្អ​ ​និង​មានលាភ​មានជ័យ​ដល់​ពួកគេ​ពេញ​មួយ​ឆ្នាំ​” ​។​លោក​បន្ត​ថា​៖​ ​«​ការ​ប្រារព្ធ​ពិធី​ដ៏​ទូលំទូលាយ​នៅ​កម្ពុជា​ពិតជា​ឆ្លុះបញ្ចាំង​ពី​មិត្តភាព​ជា​បងប្អូន​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​»​។​​«​វាក៏បង្ហាញ​ថា​ ​កម្ពុជា​គោរព​ភាព​ចម្រុះ​នៃ​វប្បធម៌​និង​សេរីភាព​ជំនឿ​»​។​​លោក​ ​សិរី​វ​ឌ្ឍន៍ ​ដែល​ជា​ពលរដ្ឋ​ខ្មែរ​កាត់​ចិន​ ​បាន​មានប្រសាសន៍ថា​ ​ពិធី​បុណ្យចូលឆ្នាំ​ចិន​ ​គឺជា​ឱកាស​ពិសេស​សម្រាប់​ពលរដ្ឋ​ខ្មែរ​កាត់​ចិន​ ​ដើម្បី​ឧទ្ទិស​ដល់​បុព្វការី​ជន​ ​និង​រីករាយ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​។​​ប៉ុន្មាន​ថ្ងៃមុន​ពិធី​បុណ្យចូលឆ្នាំ​ ​ហាង​លក់​ស​ម្ភារៈ​តុបតែង​ដូចជា​ ​ក្រដាស​ពណ៌ក្រហម​ ​ផ្កា​ ​គោម​ក្រហម​ ​និង​គំនូរ​អក្សរ​ជូនពរ​ចិន​ ​បាន​ទាក់ទាញ​អតិថិជន​យ៉ាង​ច្រើន​កុះករ​។​​គីម​ ​ស្រី​ ​អាយុ​៣​៨​ឆ្នាំ​ ​អ្នក​លក់​ផ្កា​ ​នៅ​ជិត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ​រាជធានី​ភ្នំពេញ​ ​បាន​ប្រាប់​សារ​ព័ត៌មាន​X​in​h​u​aកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​៖​ ​«​ការ​លក់ដូរ​គឺ​ដាច់​ខ្លាំង​មុន​ចូលឆ្នាំ​ដោយសារ​មនុស្សជា​ច្រើន​បាន​មក​ទិញ​ផ្កា​ ​ជាពិសេស​ដើមផ្កា​អង្គារ​សិល្ប៍ សម្រាប់​ការ​តុបតែង​ឆ្នាំ​ថ្មី​របស់​ពួកគេ​»​។​គាត់​គិតថា​ការ​កើន​ឡើង​នៃ​កា​រលក់​ ​នឹង​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ដ៏​ល្អ​ប្រសើរ​របស់​ប្រទេស​កម្ពុជា​ ​នៅ​ក្នុង​យុគ​សម័យ​ក្រោយ​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​។​គាត់​បាន​បន្ថែម​ថា​ “​យើង​សង្ឃឹម​ថា​សេដ្ឋកិច្ច​នឹង​កើន​ឡើង​ខ្ពស់​នៅ​ឆ្នាំនេះ​ ​ដូច្នេះ​ប្រជាជន​នឹង​ចំណាយ​កាន់តែ​ច្រើន​សម្រាប់​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​ ​នៅ​ឆ្នាំក្រោយ​ ​របស់​ពួកគេ​” ​។​យោង​តាម​ការ​ព្យាករណ៍​របស់​រដ្ឋាភិបាល​ ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ ​៦​,​៦​ ​%នៅ​ឆ្នាំ​២​០​២​៤​ ​កើន​ឡើង​ពី​ ​៥​,​៦​%នៅ​ឆ្នាំ​២​០​២​៣​៕


Powered by Blogger.