ភ្លើងទៀន​ដ​ក​សេ​ចក្តីថ្លែងការណ៍​ចេ​ញ​​ក្រោយ​ការ​ព្រ​មាន​ប្តឹង​ពីសម្តេច​ហ៊ុន សែន

 មួយថ្ងៃ​ក្រោយ​ពីការ​លើកឡើង​របស់​សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែនគណបក្ស​ភ្លើងទៀន​សម្រេច​ដកចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ពីលើហ្វេសប៊ុក។​ជាសេចក្តី​ថ្លែងការណ៍​ដែលបក្ស​កាន់​អំណាច​មើល​ឃើញ​ថាជា​ការ​ចោទ​ប្រកាន់​លើខ្លួន​ដោយ​មិនមាន​មូលដ្ឋាន។​ជាមួយ​គ្នា​នេះ ​អ្នក​គាំទ្រ​គណបក្ស​កាន់អំណាច​នៅតាម​ស្ថាប័ន​សាធារណៈ​នានាបាន​ចេញ​ញត្តិ​គាំទ្រ​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​ភ្លើងទៀន។​គណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងលេចធ្លោមួយសម្រាប់ការត្រៀមបោះឆ្នោតសកលនៅ ខែកក្កដា ឆ្នាំ២០២៣នេះ បានសម្រេចលុបសេចក្តីថ្លែងការណ៍របស់ខ្លួនចេញពីហ្វេសប៊ុកហើយនៅថ្ងៃសុក្រនេះ ក្រោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនប្រាប់ឲ្យមេធាវីគណបក្សប្រជាជនសិក្សាដើម្បីប្តឹងប្រសិនបើគណបក្សភ្លើងទៀនមិនព្រមដកចេញទេនោះ។សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនកាលពីថ្ងៃទី១៨ខែមករា ដែលមានអរិភាពនោះ គឺជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ដែលធ្វើឡើងក្រោយពីការចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។ នៅក្នុងសេចក្តីថ្លែងការណ៍មាន៣ចំណុចខ្លីៗនោះចំណុចទី១ត្រូវបានប្រតិកម្មខ្លាំងក្លាពីប្រធានគណបក្សប្រជាជនសម្តេចហ៊ុន សែន ដោយសេចក្តីថ្លែងការណ៍បានរំលេចថា«គណបក្សភ្លើងទៀន ប្រឆាំងដាច់ខាតលើការគាបសង្កត់ការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយគ្រប់រូបភាពពីគណបក្សកាន់អំណាចដោយទាមទារឲ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ក៏ប៉ុន្តែមួយថ្ងៃក្រោយសេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំង គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍តបតវិញ ដោយចាត់ទុកថាសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជន ដែលកំពុងកាន់អំណាចនៅកម្ពុជា។នៅក្នុងសេចក្តីថ្លែងការណ៍ ដែលមាន៤ចំណុច គណបក្សកាន់អំណាចបានបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន តាមរយៈការគោរពច្បាប់ សេរីភាព និងលទ្ធិប្រជាធិបតេយ្យយ៉ាងម៉ឺងម៉ាត់ រួមនឹងលើកឡើងពីគុណសម្បត្តិផ្សេងៗទៀតរបស់គណបក្សហើយប្រឆាំងដាច់ខាតនូវការចោទប្រកាន់ពីសំណាក់គណបក្សភ្លើងទៀន។ សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជននេះ ត្រូវបានតំណាងគណបក្សប្រជាជននៅតាមស្ថាប័នរដ្ឋនានាចេញញត្តិគាំទ្រយ៉ាងព្រោងព្រាធផងដែរចាប់តាំងពីថ្ងៃម្សិលមិញ។អ្នកតាមដាននយោបាយកម្ពុជានានាមើលឃើញថាអ្នកនយោបាយខ្មែរគួរមានភាពចាស់ទុំ និងមានក្រមសីលធម៌ នៅក្នុងការរិះគន់គ្នាទៅវិញទៅមកក្នុងសង្គមប្រជាធិបតេយ្យ។ សូមរំលឹកថា ភាពតានតឹងខាងនយោបាយនាដំណាក់កាលចុងក្រោយនេះគណបក្សភ្លើងទៀនក៏បានស្វះស្វែងរកកិច្ចសន្ទនាជាមួយគណបក្សកាន់អំណាចផងដែរ។ក៏ប៉ុន្តែគណបក្សកាន់អំណាចបញ្ជាក់ថាមិនមានភាពចាំបាច់៕RFI


គណបក្សប្រជាជន(ឆ្វេង)និងគណបក្សភ្លើងទៀន(ស្តាំ)។រូបភាពtroryorng 

______________________________________________________________________________

សេចក្តីជូនដំណឹងP EXPRESS Logistics

P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។

👉ព័ត៌មានបន្ថែម0978593132.077313276

Powered by Blogger.