សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរៀបចំពិធីបើកវគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី(ពិធីករ) និងរបៀបនិយាយជាសាធារណៈ” ក្រោមអធិបតីភាពឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលមានសិក្ខាកាម និមន្ត និងអញ្ជើញចូលរួម ចំនួន ៥០០អង្គ/នាក់ នៅសាកលវិទ្យាល័យធនធានមនុស្ស
នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរៀបចំពិធីបើកវគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី(ពិធីករ) និងរបៀបនិយាយជាសាធារណៈ” ក្រោមអធិបតីភាពឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលមានសិក្ខាកាម និមន្ត និងអញ្ជើញចូលរួម ចំនួន ៥០០អង្គ/នាក់ នៅសាកលវិទ្យាល័យធនធានមនុស្ស។
វគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី(ពិធីករ) និងរបៀបនិយាយជាសាធារណៈ” ផ្តល់ជូនសិក្ខាកាម ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ។
រៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សហការជាមួយសាកលវិទ្យាល័យធនធានមនុស្ស និងសារព័ត៌មានត្រយង។
Post a Comment