ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ចុះសួសុខទុក នាំយកអំណោយ ជូនកម្លាំងនគរបាលចុះជួយរំដោះទឹកជំនន់ និងច្រកដីដាក់ការ៉ុងបិតទឹកបញ្ជៀសការជន់លិច នៅសាកលវិទ្យាល័យជាតិមានជ័យ
នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងជាអនុគណ:ទ្រទ្រង់សាកលវិទ្យាល័យជាតិមានជ័យ បានដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង និងសប្បុរសជន អញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនកងកម្លាំងដែលឈរជើង ជួយបូមទឹកចេញ និងបិទទំនប់ នៅសាកលវិទ្យាល័យជាតិមានជ័យ ។
ក្នុងនោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានឧបត្ថម្ភទឹកសុទ្ធកម្ពុជា ចំនួន ៥០កេស និងថវិកា ១,០០០,០០០ រៀល (មួយលានរៀល) ឧបត្ថម្ភ វរសេនាតូចការពារព្រំដែនគោកទាំង៤ ក្នុងមួយវរ២០មុឺនរៀល និងផែន ២០មុឺនរៀល និង លោក អ៊ុក ប៉ូលីរ៉ា នាយកធនាគារប្រៃសនីយ៍ និងលោកស្រី វរសេនីយ៍ត្រី ផេង ម៉ារីដា នាយផ្នែកនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានឧបត្ថម្ភ អង្ករ ២០គីឡូ ចំនួន ៣០ការ៉ុង ទឹកត្រី ១០យួរ ទឹកសុីអុីវ ១០យួរ ដើម្បីជួយដោះស្រាយបញ្ហាក្នុងការហូបចុក អំឡុងពេល ជួយទប់ទឹកកុំឱ្យហូរចូលនិងបូមទឹកចេញដែលកំពុងជន់លិចដោយជំនន់ទឹកភ្លៀងក្នុងបរិវេនសាកលវិទ្យាល័យជាតិមានជ័យ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានក្រើនរំលឹកដល់កងម្លាំងមានការប្រុងប្រយ័ត្នពីសត្វផ្សេងៗក្នុងបំពេញការងារទាំងពេលយប់និងថ្ងៃ និងត្រូវដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខកម្លាំងនគរបាលទាំងអស់ចូលរួមជួយច្រកដាក់ដាក់ការ៉ុងដើម្បីធ្វើជាទំនប់បិតទឹក និងកម្លាំងមួយចំនួន យកម៉ាស៊ីនមកបូម ចេញ កុំឲ្យមានការជន់លិចអាគារសិក្សានៃសាកលវិទ្យាល័យជាតិមានជ័យកាន់តែខ្លាំងជាងនេះ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណ និងជូនពរដល់ លោក អ៊ុក ប៉ូលីរ៉ា និងលោកស្រី រកទទួលទានកាន់តែមានបាន និង សូមជួបប្រទះតែពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ៕
Post a Comment